ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញសួរសុខទុក្ខ លោក ហុក សុគុន មេឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង
![](https://senate.gov.kh/wp-content/uploads/2024/07/photo_2024-07-15_07-07-36.jpg)
នារសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណកម្មការទី៦ អមដំណើរដោយលោក ជឿង សីន ប្រធានក្រុមប្រឹក្សាស្រុកសង្កែ បានអញ្ជើញសួរសុខទុក្ខ លោក ហុក សុគុន មេឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលកើតជម្ងឺមហារីកកំរិតធ្ងន់កំពុងសម្រាកព្យាលបាលនៅគេហដ្ឋាន ។